ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន

រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ នៅមហាចេតិយតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ដែលមានទីតាំងស្ថិតនៅភូមិអន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាស្តីពីការវិនិយោគទេសចរណ៍កម្ពុជាតំបន់ភូមិភាគខាងត្បូង ក្រោមប្រធានបទការវិនិយោគទេសចរណ៍បៃតង«Green Tourism Investment

ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាស្តីពីការវិនិយោគទេសចរណ៍កម្ពុជាតំបន់ភូមិភាគខាងត្បូង ក្រោមប្រធានបទការវិនិយោគទេសចរណ៍បៃតង«Green Tourism Investment» ក្រោមអធិបតីភាព ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោកអភិបាលរងខេត្តកំពត កែប កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹក និងអង្គភាពលម្ហរសមុទ្រ

ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹក និងអង្គភាពលម្ហរសមុទ្រ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរ អង្គភាព នៅស្នាក់ការនគរបាលការពារព្រំដែនទឹកលេខ២៤០ កោះព្រាប ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ពិធីអបអរសាទរខេត្តព្រះសីហនុ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោអធិបតីភាព ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ

ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ពិធីអបអរសាទរខេត្តព្រះសីហនុ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោអធិបតីភាព ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋ

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមចូលរួមធ្វើសន្និសិទ្ធសារព័ត៌មាន ស្តីពី «ការអភិវឌ្ឍ និងការគ្រប់គ្រងសន្តិសុខ»នៅខេត្តព្រះសីហនុ

រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមចូលរួមធ្វើសន្និសិទ្ធសារព័ត៌មាន ស្តីពី «ការអភិវឌ្ឍ និងការគ្រប់គ្រងសន្តិសុខ»នៅខេត្តព្រះសីហនុ និងត្រៀមចូលរួមបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្តប្រចាំឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្តព្រះសីហនុ។

សូមអានបន្ត....