ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សូមកោតសរសើរ មន្ត្រីរាជការ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានជួយថែទាំ និងស្រោចទឹកដើមឈើនៅតាមដងផ្លូវសាធារណៈមុខមន្ទីររបស់ខ្លួន។ សូមលើកទឹកចិត្ត ជួយបន្តសកម្មភាពដ៏ល្អនេះដើម្បីបរិស្ថាន និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុរបស់យើង។

សូមអានបន្ត....

សូមកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំង នៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដែលបានធ្វើការលាងសម្អាត ព្រមទាំងធ្វើអនាម័យបរិស្ថាននៅជុំវិញ រង្វង់មូលព្រះថោង-នាងនាគ និងរង្វង់មូល​ព្រះឧមា-មហេសូរ។

សូមអានបន្ត....

សូមជម្រាបជូន ធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» សូមអញ្ជើញដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

សូមជម្រាបជូន ធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» សូមអញ្ជើញដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរស័ព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨ និង ០១៦ ៣២១ ០១០

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិធានការបង្ការ ទប់ស្កាត់ហានិភ័យនៃការប្រើប្រាស់ផាវ

ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិធានការបង្ការ ទប់ស្កាត់ហានិភ័យនៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត អភិបាលរងក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម” ក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម” ក្នុងខេត្តព្រះសីហនុដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-៣១ ខែមករា ឆ្នាំ២០២៥។

សូមអានបន្ត....