Home / ព័ត៌មានទូទៅ / លោក មីន កុម្ភៈ និងឯកឧត្តម ណុប ហេង បានអញ្ជើញជាអធិបតីក្នុងវេទិការពិគ្រោះយោបល់ ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)

លោក មីន កុម្ភៈ និងឯកឧត្តម ណុប ហេង បានអញ្ជើញជាអធិបតីក្នុងវេទិការពិគ្រោះយោបល់ ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ណុប ហេង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិការពិគ្រោះយោបល់ ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលខេត្តព្រះសីហនុ។
ការរៀបចំវេទិការពិគ្រោះយោបល់ ពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តព្រះសីហនុ គឺដើម្បីបង្ហាញអំពីតម្រូវការ អភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្តនិងសម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។