ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំស្ដាប់បទបង្ហាញអំពីសមិទ្ធផលសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ ជូនក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធអនឡាញ

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំស្ដាប់បទបង្ហាញអំពីសមិទ្ធផលសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ ជូនក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធអនឡាញ។ នៅក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីតំណាងមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ជុំវិញខេត្ត។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ អញ្ជើញសូត្រមន្តកាន់បិណ្ឌវេណទី៣

នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ អញ្ជើញសូត្រមន្តកាន់បិណ្ឌវេណទី៣ នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌនិង ភ្ជុំបិណ្ឌនៅតាមទីវត្តអារាមនានា

សូមអានបន្ត....

ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាការត្រៀមធ្វើបទបង្ហាញអំពីសមិទ្ធផលសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ នៅទីស្តីការក្រសួងមហាផ្ទៃ

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះទៅពិនិត្យទីតាំងដែលទឹកហូរកាត់ នៅចំណុចគីឡូម៉ែត្រលេខ១៦៩-១៧០ នៅលើផ្លូវល្បឿនលឿនព្រះសីហនុ-ភ្នំពេញ

កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះទៅពិនិត្យទីតាំងដែលទឹកហូរកាត់ នៅចំណុចគីឡូម៉ែត្រលេខ១៦៩-១៧០ នៅលើផ្លូវល្បឿនលឿនព្រះសីហនុ-ភ្នំពេញ។ បច្ចុប្បន្នទីតាំងនោះត្រូវបានសម្អាតរួចរាល់ ហើយអាចធ្វើដំណើរឆ្លងកាត់បាន។

សូមអានបន្ត....

រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធជាផ្លូវការក្រុមហ៊ុន វ៉ាន់ហឺ ត្រេឌីង ឯ.ក ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....