Home / ព័ត៌មានទូទៅ / អង្គមិទ្ទិញខួបអនុស្សាវរីយ៏ លើទី៦៣ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើត នៃកងយោពល ខេមរភូមិន្ទ (១៩៥៣-២០១៦) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

អង្គមិទ្ទិញខួបអនុស្សាវរីយ៏ លើទី៦៣ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើត នៃកងយោពល ខេមរភូមិន្ទ (១៩៥៣-២០១៦) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងឯកឧត្តម
សូរ ជុងហួរ
សមាជិកក្រុមប្រឹក្សា ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីអង្គមិទ្ទិញ ខួបអនុស្សាវរីយ៏ លើទី៦៣ ទិវា
បុណ្យឯករាជ្យជាតិ  និងទិវាកំណើត នៃកងយោពលខេមរភូមិន្ទ (១៩៥៣-២០១៦)  ព្រមទាំងមានការអញ្ជើញចូលរួមពី
ឯកឧត្តម ដូ ស៊ីគៀវ អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ លោក លោកស្រី សមាជិក
ក្រុមប្រឹក្សា អភិបាលរងខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធ រួមទាំងលោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ឋ
យុវជនកាកបាទក្រហម សិស្សនិស្សិត និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

ស្ថិតនៅក្នុងបិរិយាកាសដ៏នក្ខក្តឬក្ស អធិកអធមនេះឯកឧត្តម យន្ត មីន បានថ្លែងនូរសុន្ទរកថាមិតិស្វាគមន៏ ប្រកបទៅដោយក្តី
សោមនស្សរីករាយជាពន្លឹក រួមទាំងបានរំលឹកយ៉ាងដូច្នេះថា “០៩ វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង និងឧត្តុងឧត្តមបំផុត
ហើយក៏ជាក្តីមោទនៈភាព ដ៏មហស្ចារ្យនៃប្រទេសកម្ពុជាយើង ដែលបានទទួលនូវឯករាជ្យជាតិដ៏ពេញលេញពីអាណានិគម
និយមបារាំង ក្រោមស្នាមព្រះហស្ត និងព្រះរាជបូជនីយ៍កិច្ចដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ
ព្រះមហាវិរក្សត្រ ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” បានបូជាព្រះកាយពល និង
ព្រះបញ្ញាញណ ដើម្បីបុព្វហេតុឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិ ពីអាណានិគមនិយម
បារាំងសេស ដែលបានត្រួតត្រាអស់រយៈពេលជិត១ សតវត្ស។”

ជាចុងក្រោយឯកឧត្តម ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្ត រួបរួមគ្នារក្សាភាពឯករាជ្យជាតិ សុខសន្តិ
ភាពអោយបានស្ថិតថេរតរៀងទៅ។TR (រូបភាព និងអត្ថបទដោយ៖ គឹម សម្បត្តិ)

indep

indep1

indep2

indep3

indep4

indep5

indep6

indep7

indep8

indep9

indep10

indep12

indep13

indep14

indep15

indep16