Home / អត្ថន័យ និងនិមិត្តសញ្ញារបស់ខេត្តព្រះសីហនុ

អត្ថន័យ និងនិមិត្តសញ្ញារបស់ខេត្តព្រះសីហនុ

logo_shv

រដ្ឋបាលខេត្តព្រះសីហនុ បានឯកភាពយករូបតោ២ ពណ៌មាសឈរលើបល្ល័ង្ក ដែលមានអមព័ទ្ធដោយផ្ទៃមេឃពណ៌ស រង្វង់មូលពណ៌មាស កប៉ាល់ យុថ្កា និងមច្ឆសមុទ្រអមព័ទ្ធជារង្វង់ និងរចនាបថផ្កាភ្ញីទេសនៅខាងក្រោម បល្ល័ង្កជានិមិត្តសញ្ញារបស់ខេត្ត ដែលមានអត្ថន័យដូចតទៅ៖

  • រូបតោ: គឺជាឈ្មោះ និងជាព្រះនាមព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ (សីហៈ=សត្វសិង្ហ តោ=ស្តេចសត្វ ហនុ=ហនុមាន)។ សត្វតោ មកពីពាក្យបាលី “សីហៈ” ដែលជាសត្វម្រឹគម្យ៉ាងដែលមានអំណាចអង់អាច។ ដូច្នេះហើយ ប្រជាពលរដ្ឋតែងយករូបសំណាក “រូបតោ” ទៅតាំងតម្កល់ទៅតាមទីស្ថានសំខាន់ៗដូចជា នៅតាមក្លោងទ្វារ ចូលប្រាសាទអង្គរវត្ត តាមក្លោងទ្វារវត្តអារាម មុខព្រះវិហារ កុដិ គេហដ្ឋានុ។ល។ ឬនៅតាមកន្លែងដែលគេគោរពបូជា ដើម្បីសុំសេចក្តីសុខសិរីសួស្តី មានឬទ្ធីបារមី បង្ហាញពីអំណាច និងចេស្តារបស់ខេត្ត។
  • តោពាំគុជ :  គឺតំណាងឲ្យភោគទ្រព្យ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលមានទាំងនៅលើ និងក្រោមដី ក្នុងសមុទ្រ និងបាតសមុទ្រ នៃខេត្តព្រះសីហនុ ដែលផ្តល់ផលប្រយោជន៍ច្រើនយ៉ាងដល់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍខេត្ត និងប្រទេស។
  • រូបកងចក្រ ៧កាំ: តំណាងឲ្យវិស័យឧស្សាហកម្ម។
  • រូបរលកសមុទ្រ : តំណាងឲ្យសកម្មភាពរស់រវើកនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
  • រូបបូខ្សាច់ : តំណាងឲ្យភាពសុខដុមរមនា និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរ។
  • ពណ៌ខៀវលើបូ   : តំណាងឲ្យទឹកសមុទ្រ និងនិរន្តរភាពនៃការអភិវឌ្ឍខេត្ត។
  • រចនាបថផ្កាភ្ញីទេស  : ជាក្បាច់ចម្លាក់សម័យអង្គរ ដែលតំណាងឲ្យភោគផលកសិកម្មដ៏សម្បូរបែប។
  • រូបត្រីឆ្លាម ត្រីបបែល និងក្តាម : តំណាងឲ្យធនធានមច្ឆ សមុទ្រ និងជីវចម្រុះដ៏សម្បូរបែបក្នុងផ្ទៃសមុទ្រ នៃខេត្តព្រះសីហនុ។
  • រូបកប៉ាល់ និងយុថ្កា: តំណាងឲ្យកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមឲ្យដំណើរការលើកដំបូងក្នុងឆ្នាំ១៩៦០ ក្នុងរជ្ជកាលរបស់ព្រះបាទនរោត្តមសីហនុ រហូតមកដល់បច្ចុប្បន្ន។ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាកំពង់ផែអន្តរជាតិដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញចេញ-ចូល និងធ្វើពាណិជ្ជកម្មទាំងក្នុងតំបន់ និងពិភពលោក។
  • ផ្ទៃពណ៌ស: តំណាងឲ្យខ្សាច់ស ក្បុស នៃទឹកដីខេត្តព្រះសីហនុ ដែលជាសមាជិកក្លិបឆ្នេរស្អាតបំផុតលើពិភពលោក។
  • រង្វង់មូលពណ៌មាសព័ទ្ធជុំវិញផ្ទៃទាំងមូល : តំណាងឲ្យតំបន់រដ្ឋបាលគ្រប់គ្រង និងដែនកំណត់នៃទឹកដីខេត្តព្រះសីហនុទាំងមូល។
អត្ថន័យ និងនិមិត្តសញ្ញាខេត្តព្រះសីហនុ
វិបសាយ  sihanoukville.gov.kh
ហ្វេសប៊ុក images_fb
ឯកសារ ប្រវត្តិខេត្តព្រះសីហនុ
អានផ្ទាល់ pdf
សម្គាល់៖
និមិត្តសញ្ញារបស់ខេត្តព្រះសីហនុ អាចទាញយកប្រើប្រាស់ផ្លូវការបាន។

ទំហំ  433 KB
ខ្នាត 663px × 654 px
រៀបចំដោយ៖ ក្រុមការងារគេហទំព័រខេត្ត