ខេត្តព្រះសីហនុ៖ នារសៀល ថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំ នូវកិច្ចប្រជុំពិនិត្យសេចក្តី
ព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ
រួមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់លោក លោកស្រីដែលអញ្ជើញមកពីមន្ទីរអង្គភាពនានាដែលជាប់ពាក់ព័ន្ធ
នៅក្នុងអង្គប្រជុំបានបង្ហាញអំពីតារាង តាមដាននិងវាយតម្លៃ រួមទាំងតារាង ២.២ ស្តីពីថវិការប្រភព នឹង២.៣។ បន្ថែមពី
លើនេះ ផងដែរ នៅក្នុងកិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ ចំនួន២ ពោល៖
- ទី១ ជ្រើសរើសគម្រោងដែលមិនទាន់មានការសន្យាគាំទ្រ មកប្រើប្រាស់ថវិកាខេត្ត ។
- ទី២ រៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ។
អង្គប្រជុំទាំងមូល រំពឹងទុកនូវលទ្ឋផលក្រោយកិច្ចប្រជុំនឹងទទួលបាននូវគម្រោងបញ្ជីដែលប្រើប្រាស់ថវិកាខេត្ត រៀបចំ
គម្រោងដែលមានការសន្យាគាំទ្រ, រៀបចំនូវថវិកាតាមប្រភព, រៀបចំនូវផែនការតាមដាននិងវាយតម្លៃ។ (គឹម សម្បត្តិ)
កិច្ចការរដ្ឋបាលខេត្ត
- ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធកុដិ និងសមិទ្ធផលនានានៅវត្តពោធិ៍អណ្តែត
- សារលិខិតជូនពរ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់ ៧៨ ឈានចូល ៧៩ឆ្នាំ
- ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ
- ពិធីសំណេះសំណាល និងត្រួតពិនិត្យការងារសាងសង់ទីបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ទីបញ្ជាការស្រាល និងក្លិបបាញ់ស៊ីបរបស់បញ្ជាការដ្ឋានអង្គរក្សប្រចាំការ ខេត្តព្រះសីហនុ