Home / រដ្ឋបាលស្រុកព្រៃនប់

រដ្ឋបាលស្រុកព្រៃនប់

ស្ថានភាពភូមិសាស្រ្តស្រុកព្រៃនប់៖
line-png
ស្រុកព្រៃនប់ ជាស្រុកមួយស្ថិតក្នុងចំណោម ក្រុង-ស្រុកទាំងបួន ចំណុះឱ្យរដ្ឋបាលខេត្តព្រះសីហនុ។ស្រុកផៃ្ទដីសរុប១.១១៤,៣៦គមដែនដីរដ្ឋបាលស្រុក មានឃុំចំនួនៈ ១៤ឃុំ និងមានភូមិចំនួនៈ ៦៥ភូមិ មានប្រជាពលរដ្ឋរស់នៅចំនួន ២១.១៣៩គ្រួសារ មានមនុស្ស សរុបៈ១០០.១៥៩នាក់ ក្នុងនោះស្រី្តមានចំនួន ៥០.៦២១នាក់ (ស្រុកមានជនជាតិស្អូចរស់នៅ ចំនួនៈ ៣២គ្រួសារ មនុស្សសរុបមានចំនួនៈ១២៧នាក់ ស្រីមានចំនួនៈ៦៨នាក់) មនុស្សអាយុ១៨ឆ្នាំឡើង មានចំនួនៈ ៦៥.១៦៤នាក់ ក្នុងនោះស្រីមាន ចំនួនៈ ៣២.៨៣៤នាក់  ដង់ស៊ីតេប្រជាពលរដ្ឋមានៈ ៨៩,៣៤នាក់\គម

សាលាស្រុកស្រុកព្រៃនប់៖
line-png
លោក សរ កក្កដា ជាអភិបាលស្រុកព្រៃនប់  និងមានអភិបាលរងចំនួន ០៤រូប (ស្រ្តី០១រូប)  នាយករដ្ឋបាល ០១រូប (ស្រី) និងនាយករង ០២រូប (ប្រុស)។

ការិយាល័យចំណុះ៖
1- ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ចំនួន ០៧រូប (ស្រី០៣)
2- ការិយាល័យផែនការ និងគាំទ្រឃុំ ចំនួន ០៥រូប (ស្រី០១)
3- ការិយាល័យអន្តរវិស័យ ចំនួន ០៥រូប (ស្រី០១)
4- ការិយាល័យច្រកចេញ-ចូលតែមួយ ចំនួន ០៥រូប (ស្រី០៣រូប)
5- អង្គភាពលទ្ធកម្ម ចំនួន ០១រូប
6-ស្មៀន ចំនួន ១៤រូប (ស្រី០០)

ទីតាំងភូមិសាស្រ្តរបស់សាលាស្រុកព្រៃនប់៖
សាលាស្រុកព្រៃនប់ ស្ថិតនៅទីប្រជុំជនស្រុក តាមបណ្តោយផ្លូវជាតិលេខ៤ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

preynob_hall

រដ្ឋបាលស្រុកព្រៃនប់

preynob

វិបសាយ  កំពុងរៀបចំ….
 FB ផេក facebook page
 
ទំនាក់ទំនងកិច្ចការរដ្ឋបាល៖
លោកស្រី វ៉ាល់ ច័ន្ទវល័ក្ខ ប្រធានការិ.
ទូរស័ព្ទលេខៈ ០១៦ ៩៩០២០៤ 

 

 

ដោយ៖ ក្រុមការងារគេហទំព័រខេត្ត