រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមចូលរួមធ្វើសន្និសិទ្ធសារព័ត៌មាន ស្តីពី «ការអភិវឌ្ឍ និងការគ្រប់គ្រងសន្តិសុខ»នៅខេត្តព្រះសីហនុ និងត្រៀមចូលរួមបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្តប្រចាំឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្តព្រះសីហនុ។