Home / ព័ត៌មានសន្តិសុខសង្គម / បង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ

បង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ

ស្រុកស្ទឹងហាវ៖ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង ២០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានបង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយករណីដែលបានប្រព្រឹត្ត នៅចំណុច ក្រុម១៨ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ ០២ នាក់ រួមនឹងវត្ថុតាងដូចរាយលំអិតខាងក្រោម ៖
១ឈ្មោះ ជាម ចាន់ណា ភេទប្រុស ឆ្នំាកំណើត ២០០០ ជនជាតិ/ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ឃុំថ្មស ស្រុកអណ្តូងទឹក ខេត្តកោះកុង
ទីលំនៅបច្ចុប្បន្នៈមិនពិតប្រាកដ
មុខរបរៈ កម្មករទូកនេសាទ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ១០ (ថ្មី)
អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសំគាល់ខ្លួនលេខៈ គ្មាន
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាងចាប់យករួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.០៣ ក្រាម (ទម្ងន់សុទ្ធ)
២ឈ្មោះ ងួន ឆារ៉ាត ភេទប្រុស ឆ្នំាកំណើត ២០០០ ជនជាតិ/ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ក្រុម១ ភូមិ១ សង្កាត់កំពេញ ខណ្ឌស្ទឹងហាវ ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈក្រុម១ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
មុខរបរៈ មិនពិតប្រាកដ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៧ (ថ្មី)
អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសំគាល់ខ្លួនលេខៈ គ្មាន

-ពីបទៈប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចំពោះករណីខាងលើ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ រួចរាល់ហើយ ។TR

drug%e1%9f%a3