Home / ពាណិជ្ជកម្ម / ច្បាប់ និងបទបញ្ជា

ច្បាប់ និងបទបញ្ជា

invest

  • ព្រះរាជក្រមលេខ ០៣ នស.៩៤ ចុះថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ១៩៩៤ ស្តីពីច្បាប់វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា
    → ច្បាប់នេះមានវិសាលភាពគ្របដណ្តប់ លើការវិនិយោគនានាដែលអនុវត្ត នៅលើទឹកដីនៃ  ព្រះរាជាណាចក្រកម្ពុជា ដោយអ្នកវិនិយោគជាជនជាតិខ្មែរ និង ឬ ជនបរទេស។
  • ព្រះរាជក្រមលេខ នស/រតម/០៣០៣/០០៩ ចុះថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០០៣ ស្តីពីវិសោធនកម្ម នៃច្បាប់វិនិយោគ
    នៃ
    ព្រះរាជាណាចក្រកម្ពុជា។
    → ច្បាប់នេះមានវិសាលភាពចំពោះរាល់គំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងកំណត់ និតិវិធីនៃការបង្កើត
    គំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលធ្វើឡើងដោយ បុគ្គលណាមួយ។
    →មានតែគំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេដែលមានសិទ្ធិទទួលបាននូវផលប្រយោជន៍ដែលស្ថិតក្នុង
    ក្របខណ្ឌនៃច្បាប់នេះ។
  • អនុក្រឹត្យ លេខ ១១១អនក្រ.បក ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តន៍ច្បាប់ស្តីពីវិនិសោធនកម្ម នៃ
    ច្បាប់
    ស្តីពី វិនិយោគកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា។
    → អនុក្រឹត្យនេះបំពេញបន្ថែម និងចាត់ចែងគ្រប់គ្រងការអនុវត្តន៍ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រ កម្ពុជា និង
    មានគោលដៅជំរុញការលើកទឹកចិត្ត និងធ្វើនិយ័តកម្មលើការវិនិយោគទាំងឡាយ របស់និតិបុគ្គលសញ្ជាតិខ្មែរ និងនិតិ
    បុគ្គលសញ្ជាតិបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ព្រះរាជក្រមលេខ នស/រកម/១០០៧/០២៥ ចុះថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០៧ ស្តីពីច្បាប់សម្បទាន។
    → ច្បាប់នេះមានគោលបំណងជំរុញ និងសម្រួលការអនុត្តន៍គំរោងរចនាសម្ព័ន្ធ ដោយហិរញ្ញប្បទានឯកជន នៅព្រះរា
    ជាណាចក្រកម្ពុជា ដើម្បីបំរើផល ប្រយោជន៍សាធារណៈនិងបំពេញសេចក្តីត្រូវការរបស់សង្គម និងសេដ្ឋកិច្ចជាតិ។
  • អនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៥ ស្តីពីការបង្កើតនិងការគ្រប់គ្រង តំបន់សេដ្ឋកិច្ច
    ពិសេស។
    → អនុក្រឹត្យនេះមានគោលដៅបង្កើតនិងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនិងបង្កើននូវ បរិយាកាសវិនិយោគដែល
    អំណោយផលដល់ការធ្វើអោយកាន់តែប្រសើរ នូវផលិតភាពក្នុងការផលិតទំនិញ ការប្រជែងឈ្នះកំណើន សេដ្ឋកិច្ច
    ជាតិជំរុញការនាំចេញ ដោះស្រាយការងារជូនប្រជាជនដើម្បីកាត់បន្តយភាព ក្រីក្រព្រមជាមួយត្នានេះកំនត់អំពីនិតិ
    វិធី និងបទប្បញ្ញត្តិទាំងឡាយទាក់ទងដល់ ការបងើ្កត ការគ្រប់គ្រង សម្រប សម្រួលរាល សកម្មភាពវិនិយោគ និង
    ជំរុញលើកទឹកចិត្ត ដល់ការវិនិយោគរបស់អ្នកអភិវឌ្ឍន៍ តំបន់អ្នកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុង
    ព្រះរាជាណាច ក្រកម្ពុជា។
    → ផ្អែកលើគោលដៅខាងលើនេះរាជរដ្ឋាភិបាលនឹងលើកស្ទួយតំបន់សេដ្ឋកិចពិសេសនៅក្នុង ព្រះរាជាណាចក្រ
    កម្ពុជា។ លក្ខខណ្ឌ ការទទួលបាននូវតម្រូវការអំពីពត៌មាន និងភាពស៊ីចង្វាក់ត្នា ទៅជាមួយនឹងកម្មវិធីនយោបាយ
    របស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះកន្លងមក។
  • អនុក្រឹត្យលេខ ៣៣ អនក្រ.បក ចុះថៃ្ងទី ២៩ ខែ កុម្ភះ ឆ្នាំ ២០០៧ ស្តីពីការបងើ្កតអនុគណៈកម្មការ វិនិយោគខេត្ត
    ក្រុង ។
    → បងើ្កតយន្តការចុះបញ្ជីវិនិយោគ ជាគំរោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់នៅខេត្ត – ក្រុង ដែលមាន
    ឈ្មោះថា អនុគណៈកម្មការវិនិយោគខេត្ត ក្រុង។
  • អនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថៃ្ងទី ២៩ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការដាក់បញ្ចាំការផេ្ទរ នូវសិទ្ធិលើការ
    ជួលរយៈពេល ឬ សិទ្ធិលើសម្បទានដីសេដ្ឋកិច្ច។
    → មានគោលដៅកំណត់គោលការណ៍ និងលក្ខខណ្ឌតម្រូវទាំងឡាយក្នុងការផ្តល់សិទ្ធិដល់អ្នក វិនិយោគក្នុងការ
    ដាក់ បញ្ចាំសម្រាប់ធានានិងការផេ្ទរនូវសិទ្ធិលើការជួលរយៈពេល វែង ឬ សិទ្ធិ លើសម្បទានដីក្នុងរយៈពេលមិន
    លើសពីរយៈពេលដែលមានកំណត់ក្នុងកិច្ចសន្យាជួលរយៈពេល វែងឬកិច្ចសន្យាសម្បទានដី។
ឯកសារទាំងនេះ អាចរកបាននៅទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តព្រះសីហនុ

 

អានផងដែរ ក្នុងផ្នែកនេះ ៖
line-png