Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឲ្យអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម

ឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឲ្យអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម

ខេត្តព្រះសីហនុ៖ ថ្ងៃទី២ ខែ វិចិ្ឆកា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាត្ត
ឯកឧត្តម ដូ ស៊ីគៀវ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែង ការ
គួរសមនៅសាលាខេត្តព្រះសីហនុ  ក្នុងគោលបំណងសាកសួរសុខទុក្ខ   នឹងជូនពរនាឱកាសគំរប់ខួបអនុស្សារីយ៏
លើកទី៣៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៦ ។

នាឱកាសនេះឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានរំលឹកនូវស្នាដៃរបស់បងប្អូន
យុទ្ធជន កងទ័ពរៀតណាមដែលបានពលីជីវិតក្នុងការជួយរំដោះប្រទេសកម្ពុជា ចេញពីសង្រ្គាមនាពេលកន្លងមក
នឹងបានផ្តាំផ្ញើសួរសុខទុក្ខ  រួមទាំងបានជូនពរទៅដល់  បងប្អូន  យុទ្ធជន  កងទ័ពរៀតណាម និងអគុណដល់ភាគី
រៀតណាមដែលតែងតែជួយ ក្នុងការអភិវឌ្ឍន៏ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ដូ ស៊ីគៀវ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងអំណរ
គុណជូនចំពោះ ឯកឧត្តម យន្ត មីន  ដែលបានចំណាយនូវពេលវេលា ដ៏មានតម្លៃក្នុងការអនុញ្ញាត្ត  ឱ្យឯកឧត្តម
និងក្រុមការងារ   បានចូលជួបសម្តែងការគួរសមនាឱកាសនេះ   បន្ថែមពីលើនេះផងដែរ  ឯកឧត្តមក៏បានមាន
ប្រសាសន៏ថាបង ប្អូនរៀតណាមនឹងបន្តជួយក្នុងការអភិវឌ្ឍន៏ក្នុងខេត្តព្រះសីហនុជាបន្តទៀត។

ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់ឯកឧត្តម  ដូ ស៊ីគៀវ  អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុនៃព្រះរាជា
ណាចក្រកម្ពុជា  ក៏បានជូននូវកម្រផ្កា  រួមជាមួយនឹងវត្ថុអនុស្សាវរីយ៏ជូនចំពោះឯកឧត្តម យន្ត មីន អភិបាល នៃ
គណៈអភិបាល ខេត្តព្រះសីហនុផងដែរ។ (រូបភាព និងអត្ថបទដោយ លោកគឹម សម្បត្តិ)

meeting1

meeting2

meeting3

meeting4

meeting5