ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះ
សីហនុ បានអនុញ្ញាតគណៈប្រតិភូទីក្រុង Fangchenggang ប្រទេសចិន ដឹកនាំដោយលោក Jin Xiangjun
លេខាគណៈកម្មាធិការបក្សកុម្មុយនីស្តក្រុង និងជាប្រធានគណៈកម្មាធិការសភាប្រជាជនក្រុង និងជាលេខាធិការ
គណៈកម្មាធិការ ការងារពិសោធន៍ជាតិសម្រាប់ការអភិវឌ្ឍន៏ក្រុងក្វានស៊ី ឌុនស៊ីង នៃប្រទេសចិន ចូលជូបសម្តែង
ការគួរសមក្នុងគោលបំណងបំពេញទស្សនកិច្ចផ្លូវការនៅខេត្តព្រះសីហនុ។
នៅក្នុងកិច្ចជំនួបនេះផងដែរឯកឧត្តម យន្ត មីន ក៏បានមានប្រសាសន៏អំពី វិស័យរីកចំរើននានានៅក្នុងខេត្តព្រះ
សីហនុ នឹងកត្តាសំខាន់ដែលអូសទាញភ្លៀវទេសចរ នឹងអ្នកវិនិយោគ ឱ្យមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ
ផងដែរ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការទាំងពាណិជ្ជកម្ម និងឧស្សាហកម្មផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុក៏បានជូននូវវត្ថុអនុស្សារីយ៏
ដែលជានិមិត្តរូបនៃខេត្តព្រះសីហនុ និងកម្រងផ្កា ជូនចំពោះគណៈប្រតិភូទីក្រុង Fangchenggang ប្រទេសចិន
ហើយគណៈប្រតិភូទីក្រុង Fangchenggang ប្រទេសចិនក៏បានជូននូវវត្ថុអនុស្សាវរីយ៏ជូនចំពោះឯកឧត្តម
អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុផងដែរ។ (រូបភាព នឹងអត្ថបទដោយ លោកគឹម សម្បត្តិ)