នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ២ថ្ងៃ។ នាវានេះ ផ្ទុកភ្ញៀវទេសចរណ៍ចំនួន ៨៦៩នាក់/ស្រី ៤៤៨នាក់, មាន ២១សញ្ជាតិ នាវិកចំនួន ៤៦៣នាក់/ស្រី ១០១នាក់, មាន ៤១សញ្ជាតិមានបណ្តោយ ប្រវែង២២៨.៣០ម៉ែត្រទទឹង ២៨.៨០ម៉ែត្រ ជំរៅទឹក ៦.៦៥ម៉ែត្រដែលធ្វើចេញមកពីប្រទេសវៀតណាម ចូលចតនៅប្រទេសកម្ពុជានិងត្រឡប់ទៅប្រទេសថៃ វិញនៅវេលាម៉ោង ១៤:០០នាទីថ្ងៃទី៣០.១០.២០២៤។ ភ្ញៀវច្រើនជាងគេ ជនជាតិអាមេរិកចំនួន ៧១៣ នាក់ និងភ្ញៀវទេសចរចេញវិញតាមយន្តហោះចំនួន ៩នាក់ ស្រី ៥នាក់ មាន ៣សញ្ជាតិ។
Home / ព័ត៌មានទូទៅ / នាវាទេសចរណ៍មួយគ្រឿងឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ២ថ្ងៃ