ខេត្តព្រះសីហនុ៖ ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ លោក សុខ ផន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម
យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូនាវាឆ្មាំសមុទ្រឥណ្ឌា ដឹកនាំដោយ
លោក DATWINDER S SAINI នាឱកាសបំពេញទស្សនៈកិច្ចរបស់ គណៈប្រតិភូនាវាឆ្មាំសមុទ្រឥណ្ឌា។
នាឱកាសនោះលោក សុខ ផន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងពីស្ថានភាពនៃខេត្តព្រះសីហនុ
តំបន់អភិវឌ្ឍន៍សំខាន់របស់ខេត្តព្រះសីហនុ រួមទាំងការជួយជ្រោមជ្រែងរបស់ប្រទេសមកកាន់ព្រះរាជាណាចក្រកម្ពុជា។បន្ថែមពីលើនោះផងដែរគណៈប្រតិភូមិក៏បានបញ្ជាក់ថា ការបំពេញទស្សនៈកិច្ចលើកនេះមានគោលបំណងរឹតបណ្តឹង
ចំណងមិត្តភាពជាមួយប្រទេសកម្ពុជា និងការធ្វើលំហាត់សមយុទ្ធរួមគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងពីរ
ផងដែរ។ TR (រូបភាព និងអត្ថបទដោយ៖ គឹម សម្បត្តិ)