សាលាខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅ វិថី២ធ្នូ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ខេត្ត ចែកចេញរដ្ឋបាលចំណុះ ៣ស្រុក (ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា) និង១ក្រុង (ក្រុងព្រះសីហនុ)។
សាលាក្រុងព្រះសីហនុ ត្រូវបានប្តូរឈ្មោះមកសាលាខេត្តព្រះសីហនុវិញ នៅថ្ងៃ២២ ខែធ្នូ ឆ្នាំ២០០៨ ដោយយោងតាមព្រះរាជ្យក្រឹត្យ នស/រកត/១២០៨/១៣៨៥ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការប្តូរឈ្មោះក្រុងព្រះសីហនុ មកខេត្តព្រះសីហនុវិញ។
ចក្ខុវិស័យ៖
ដើម្បីធ្វើការអភិវឌ្ឍខេត្តឱ្យស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ខេត្តបានដាក់ចេញ នូវចក្ខុវិស័យ ដើម្បីចូលរួមការកាត់បន្ថយភាពក្រីក្រ ដោយផ្តោតការយកចិត្តទុកដាក់លើ ការអភិវឌ្ឍ មូលដ្ឋាន និងជម្រុញឱ្យមាន អភិបាលកិច្ចល្អ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ចក្ខុវិស័យរបស់ខេត្ត ‹ ការអភិវឌ្ឍន៍នៅមូលដ្ឋានតាមបែបប្រជាធិបតេយ្យទូទាំងខេត្ត ប្រជាពលរដ្ឋ មានចំណេះដឹង សុខមាលភាព សន្តិសុខ សុវត្ថិភាព សមភាពយេនឌ័រ ជីវភាពប្រសើរឡើងរស់នៅក្នុងបរិស្ថានល្អ ប្រកបដោយសេចក្តីថ្លៃថ្នូរ ›។
បេសកកម្ម៖
– លើកកម្ពស់ និងកែលម្អជីវភាពប្រជាពលរដ្ឋក្នុងខេត្តឲ្យមានភាពល្អប្រសើរឡើង។
– លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសម ធម៌។
– ប្រជាពលរដ្ឋរស់នៅប្រកបដោយអនាម័យ បរិស្ថានល្អ ចេះបន្សុំាភាពរស់នៅនឹងការបម្រែ បម្រួលអាកាសធាតុ ព្រមទាំងមានការគ្រប់គ្រងដីធ្លីប្រកបដោយសមធម៌ និងធនធានធម្មជាតិត្រូវបានថែរក្សាការពារ។
– ប្រជាពលរដ្ឋ ទទួលបានសេវារដ្ឋបាលសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព មាន សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពល្អ។(សៀវភៅ ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០១៥-២០១៩) ខេត្តព្រះសីហនុ ខែ ឧសភា ឆ្នាំ ២០១៥)
ខាងក្រោមនេះ ជាទិដ្ឋភាពក្នុងបរិវេណសាលាខេត្តព្រះសីហនុ (ឆ្នាំ២០១៤)
ទិដ្ឋភាព វិថី២ធ្នូ មុខសាលាខេត្តព្រះសីហនុ (ឆ្នាំ២០១៤)