យើង ជឿជាក់ដោយក្តីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្តអាចផ្តល់ឱកាសទូលំទូលាយគ្មានព្រំដែនសំរាប់ ការវិនិយោគ
ដោយចាប់រាប់ពីវិស័យកាត់ដេរ និងផលិតកម្មធនស្រាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំណង់ វិស័យអប់រំ និងសុខាភិបាល
រហូតដល់ការធ្វើអាជីវកម្មលើធនធានធម្មជាតិមិនទាន់ទាញយក និង កសិឧស្សាហកម្មផងដែរ។
វិស័យនានាដែលត្រូវបានជំរុញឲ្យធ្វើវិនិយោគ
√ កសិពាណិជ្ជកម្ម និងការកែច្នៃផលិតផលកសិកម្ម
- ការបង្កបង្កើនផលដំណាំ
- ការចិញ្ចឹមសត្វ
- វិស័យនេសាទ
- ការផលិត និងកែច្នៃម្ហូបអាហារ និងផលិផលជាប្រភេទអាហារផ្សេងទៀត
- សកម្មភាពផលិត និងសកម្មភាពធ្វើអាជីវកម្មដើម្បីការពារបរិស្ថាន
√ វិស័យកាត់ដេរ និងផលិតកម្មធនស្រាល
- ដំណើរការផលិតនូវផលិតផលវាយនភណ្ឌក្នុងរោងចក្រ
- ដំណើរការផលិតសំលៀកបំពាក់ និងគ្រឿងវាយនភណ្ឌផ្សេងទៀត
- ដំណើរការកផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិច
√ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំណង់
- ការសាងសង់ផ្លូវជាតិ និងស្ពាន
- ដំណើរការដឹកជញ្ជូន និងតំឡើងឧបករណ៍សំរាប់ដឹកជញ្ជូន
- ការផលិតគ្រឿងម៉ាស៊ីន និងឧបករណ៍ប្រើក្នុងឧស្សាហកម្ម
√ ផ្នែកសេវាកម្មនានា ៖ វិស័យអប់រំ និងសុខាភិបាល
- អាគារបំរើវិស័យសុខាភិបាលដែលមានកំរិតស្តង់ដារអន្តរជាតិ
- អាគារ និងគ្រឿងបរិក្ខារនានាបំរើដល់វិស័យអប់រំ ក្នុងកំរិតស្តង់ដារអន្តរជាតិ
- មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
√ វិស័យទេសចរណ៍ ៖
- ការសាងសង់សណ្ឋាគារ
- ប្រព័ន្ធហេដ្ឋារចនាសសម្ព័ន្ធរូបវន្តដែលបំរើដល់វិស័ទេសចរណ៍ និងវិស័យវប្បធម៌
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ធ្វើវិនិយោគទុនក្នុងខេត្តព្រះសីហនុ សូមមកទំនាក់ទំនង :
ទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តព្រះសីហនុ
អានផងដែរ ក្នុងផ្នែកនេះ ៖