ការលើកទឹកចិត្តចំពោះការវិនិយោគប្រកបដោយភាពប្រកួតប្រជែងខ្ពស់
(សេចក្តីព្រាងអត្ថបទ)
ការប្រកាស ឱ្យប្រើច្បាប់ថ្មីស្តីពីការវិនិយោគមានន័យថាប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ផ្តល់នូវកញ្ចប់លើកទឹកចិត្តធុរកិច្ចដ៏ល្អ
បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យព្រះរាជាណាចក្រមួយនេះក្លាយជាតំបន់សេដ្ឋកិច្ចទទួលបានការចាប់ អារម្មណ៍
ក្នុងការវិនិយោគពីគ្រប់ទិសទីនៅលើពិភពលោក។ ច្បាប់ថ្មីនេះមានលក្ខណៈពិសេសដូចខាងក្រោម ៖
- ពន្ធលើប្រាក់ចំណេញសុទ្ធ ៩%
- រយៈពេលអនុគ្រោះពន្ធលើប្រាក់ចំណេញរហូតដល់ទៅ ៨ ឆ្នាំ
- ការអនុញ្ញាតឱ្យបូកយោងការខាតបង់ក្នុងអាជីវកម្មរយៈពេល ៥ ឆ្នាំជាប់ៗគ្នា
- ការអនុគ្រោះពន្ធនាំចូល១០០% លើសំភារៈសំណង់ មធ្យោបាយផលិតកម្ម គ្រឿងសំភារៈបរិក្ខា ។ល។
- ពុំមានពន្ធកាត់ទុកលើភាគលាភ
- ការបញ្ជូនផលចំណេញត្រឡប់ទៅប្រទេសដើមវិញដោយសេរី
- ពុំមានការធ្វើជាតូបនីយកម្ម និងការត្រួតត្រាលើការកំណត់តំលៃ
- ពុំមានការរើសអើងរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស
- រយៈពេលជួលដីរហូតដល់ទៅ ៧០ ឆ្នាំ។
អានផងដែរ ក្នុងផ្នែកនេះ ៖