Home / ខេត្តព្រះសីហនុ / ស្ថានភាពទូទៅខេត្ត

ស្ថានភាពទូទៅខេត្ត

ស្ថានភាពភូមិសាស្រ្តខេត្តព្រះសីហនុ
line-png
airport ssez beach

ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច កំពង់ផែស្វយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ
និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ស្ថិតនៅប៉ែកនីរតីនៃប្រទេសកម្ពុជា ជាប់នឹងឆ្នេរសមុទ្រ មានចំងាយ២៣០គីឡូម៉ែត្រ ពីរាជធានី
ភ្នំពេញ  តាមបណ្តោយផ្លូវជាតិលេខ៤ និងចំងាយ ២៦០គីឡូម៉ែត្រ  តាមបណ្តោយផ្លូវជាតិលេខ៣ និង មានផ្លូវដែកឆ្លងកាត់
តាមខេត្តកណ្តាល តាកែវ និងកំពត ហើយមានព្រំប្រទល់ ៖

  • ខាង កើត ជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺ
  • ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រថៃឡង់
  • ខាងជើងជាប់នឹង ខេត្តកោះកុង។

ខេត្តចែកជារដ្ឋបាលចំនួន : ៣ស្រុក និង២ក្រុង ដែលមានឃុំចំនួន២៣ សង្កាត់ចំនួន០៦ និងភូមិចំនួន១១១។ មានផ្ទៃដីសរុប២.៦៥៨,៩០គីឡូម៉ែត្រការ៉េ មានស្ថានភាពផ្ទៃដី ២/៣ ជាដីព្រៃភ្នំ និងខ្ពង់រាប មានឆ្នេរ សមុទ្រឆ្នេរសមុទ្រប្រវែង ១៧៥,៨១ គីឡូម៉ែត្រ និងមាន កោះតូច-ធំ ចំនួន  ៣២កោះ  និងមានធនធាន ធម្មជាតិ  ដែលមាន ព្រៃកោងកាង ចំនួន  ១៣.៥០០ហិកតា ផ្កាថ្មចំនួន១.១៩៨ហិកតា និងស្មៅសមុទ្រចំនួន ២.៧១០ហិកតា។

ស្ថានភាពប្រជាសាស្រ្ត
line-png


ខេត្តមានប្រជា ពលរដ្ឋរស់នៅចំនួន៤៧.៤៧៦គ្រួសារ មានមនុស្សសរុប២២១.៣៦០នាក់ ក្នុងនោះស្រី្ត១១១.២៣២នាក់ ដង់ស៊ីតេប្រជាជនមានៈ ៨៣,២៥នាក់/គម២។

ប្រាក់ ចំណូលរបស់ពលរដ្ឋម្នាក់ៗជាមធ្យម ២.៤៥៣ដុល្លា នៅឆ្នាំ២០១៤ និង ៤.១៧៥ដុល្លា នៅឆ្នាំ២០១៨។ អត្រា ភាពក្រីក្រនៅដើមឆ្នាំ២០១៥ កម្រិតមធ្យមប្រមាណ១៤,២០% និង៤.៤៤%នៅដើមឆ្នាំ២០១៩។

ស្ថានភាពសេដ្ឋកិច្ច
line-png


ភាពរីកចម្រើននៃសេដ្ឋកិច្ច គឺពឹងផែ្អកលើប្រភពសក្តានុពលជាច្រើន ដែលមាននៅក្នុងខេត្ត ដូចជា តំបន់អភិវឌ្ឍន៍កសិកម្ម
(ផ្ទៃដីស្រែ ចម្ការ ដំណាំ កសិ-ឧស្សាហកម្ម)  តំបន់អភិវឌ្ឍន៍ទេសចរណ៍  (រមណីយដ្ឋានធម្មជាតិ  តំបន់កោះ  ឆ្នេរខ្សាច់)
តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម  (តំបន់សេដ្ឋកិច្ចពិសេស  កំពង់ផែអន្តរជាតិ  កំពង់ផែឧកញ៉ាម៉ុង កំពង់ផែស្វយ័តស្ទឹងហាវ និង
ក្រុមហ៊ុននាំចេញ-នាំចូលក្នុង និងក្រៅប្រទេស)  តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម   (រោងចក្រ សហគ្រាស អគ្គិសនី ទឹកស្អាត)
។ល។  សក្តានុពលទាំងនោះ ជាកត្តាសំខាន់បម្រើដល់ការអភិវឌ្ឍខេត្ត  ដែលជួយដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជា
ពលរដ្ឋ។