Home / រដ្ឋបាលស្រុកស្ទឹងហាវ

រដ្ឋបាលស្រុកស្ទឹងហាវ

ស្ថានភាពភូមិសាស្រ្តស្រុកស្ទឹងហាវ៖
line-png
ស្រុកស្ទឹងហាវ គឺស្រុកមួយ ក្នុងចំណោមស្រុក/ក្រុងទាំង៤ ដែលមានចំណុះអោយខេត្តព្រះសីហនុ ។ចំងាយផ្លូវជាមធ្យមពីកណ្តាលភូមិទៅសាលាខេត្តមានចំងាយ ២១.៨គីឡូម៉ែត្រ ។

ស្រុកស្ទឹងហាវ មានព្រំប្រទល់ជាប់នឹង ខាងជើងជាប់នឹងស្រុកស្រែងអំបិលខេត្តកោះកុង ខាងត្បូងជាប់នឹងក្រុងព្រះសីហនុ ខាងកើតជាប់នឹងស្រុកព្រៃនប់និងកំពង់សិលា ខាងលិចជាប់នឹងសមុទ្រឆកសមុទ្រកំពង់សោម ។

ស្រុកមានចំនួន ៤និងបែងចែកជា១៣ភូមិ មានប្រជាជនសរុបចំនួន ១៧,១៨៨នាក់ ស្រី ៨,៧៩៩នាក់ ស្មើនឹង ៣,៦៥៣គ្រួសារ ។

ស្រុកមានផ្ទៃដីសរុបចំនួន ៣០៨,២៥គីឡូម៉ែត្រក្រឡា ដែលមានគ្រួសារអចិន្ត្រៃយ៍ ៣,៤៤៥គ្រួសារ គ្រួសារស្នាក់នៅបណ្តោះអាសន្ន២០៧គ្រួសារ គ្រួសារបណ្តោះអាសន្ន២០៨គ្រួសារ ប្រជាពលរដ្ឋសរុប១៦,៧២២នាក់ ស្រី៨,៤០៣នាក់ អាយុ១៨ឆ្នាំឡើងមានចំនួន១១,៥៦៣នាក់ ស្រី៨,៤០៣នាក់ ។

សាលាស្រុកស្ទឹងហាវ៖
line-png
លោក ឆាយ សុគន្ធដា ជាអភិបាលស្រុកស្ទឹងហាវ  និងមានអភិបាលរងចំនួន ០៤រូប (ស្រ្តី០១រូប)  និងនាយករដ្ឋបាល ០១រូប។

ការិយាល័យចំណុះ៖
1- ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ចំនួន ០៥រូប (ស្រី០៣)
2- ការិយាល័យផែនការ និងគាំទ្រឃុំ ចំនួន ០៤រូប (ស្រី០១)
3- ការិយាល័យអន្តរវិស័យ ចំនួន ០៣រូប (ស្រី០១)
4- ការិយាល័យច្រកចេញ-ចូលតែមួយ (មិនទាន់មាន)
5- អង្គភាពលទ្ធកម្ម ចំនួន ០១រូប
6-ស្មៀន ចំនួន ៤រូប (ស្រី០១)

ទីតាំងភូមិសាស្រ្តរបស់សាលាស្រុកស្ទឹងហាវ៖
សាលាស្រុកស្ទឹងហាវ ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីទីប្រជុំជនខេត្តព្រះសីហនុ)

photo_2017-10-13_16-39-20 photo_2017-10-13_16-39-21

 

រដ្ឋបាលស្រុកស្ទឹងហាវ

stenghav

វិបសាយ  កំពុងរៀបចំ….
 FB ផេក facebook page
 
ទំនាក់ទំនងកិច្ចការរដ្ឋបាល៖
លោក ព្រំ វីរៈ មន្រ្តីសាលាស្រុកស្ទឹងហាវ
ទូរស័ព្ទលេខៈ ០៧០ ៧៧ ៣៨ ៦៦ 

 

 

 

 

 

 

 

 

 

រៀបចំដោយ៖ ក្រុមការងារគេហទំព័រខេត្ត