ស្ថានភាពភូមិសាស្រ្តស្រុកកំពង់សីលា៖ ស្រុកកំពង់សីលា ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៩៩៦ ហើយត្រូវបានកាត់ចេញពីខេត្តកោះកុងឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់សាលាខេត្តព្រះសីហនុ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៣៨៥ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០០៨ ។ ស្រុកកំពង់សីលា ជាស្រុកមួយក្នុងចំណោមស្រុកទាំង៣ នៃខេត្តព្រះសីហនុ ដែលមានព្រំប្រទល់ខាងកើត ជាប់នឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខាងលិច និងខាងជើង ជាប់នឹងស្រុកស្រែអំបិល ខេត្តកោះកុង ខាងត្បូង ជាប់នឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងស្រុកឈូក ខេត្តកំពត។ ស្រុក មានផ្ទៃដីសរុប ៩៨,៥៩៦ហិកតា ប្រជាពលរដ្ឋរស់នៅចំនួន ៣,៥៧៦គ្រួសារ ស្មើនឹង ១៦,៥០៣ នាក់ ក្នុងនោះស្រី ៨,៣៣៥នាក់ អាយុ ១៨ឆ្នាំឡើង ១០,៣៣៤ ស្រី ៥,២០៨ នាក់ ។ ស្រុកកំពង់សីលា មាន០៤ឃុំ រួមមាន៖ ឃុំកំពង់សីលា ឃុំចំការហ្លួង ឃុំអូរបាក់រទេះ និង ឃុំស្ទឹងឆាយ។ សាលាស្រុកកំពង់សីលា៖ ការិយាល័យចំណុះ៖ ទីតាំងភូមិសាស្រ្តរបស់សាលាស្រុកកំពង់សីលា៖
|
|