ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការបង្កានិងបង្ក្រាបក្មេងទំនើងក្នុងសហគមន៍ ជាមួយគណៈនាយក និងលោកគ្រូអ្នកគ្រូ នៃសាលាដែលមានទីតាំងក្នុងសង្កាត់លេខ១

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការបង្កានិងបង្ក្រាបក្មេងទំនើងក្នុងសហគមន៍ ជាមួយគណៈនាយក និងលោកគ្រូអ្នកគ្រូ នៃសាលាដែលមានទីតាំងក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួមមាន៖ សាលាបឋមសិក្សាចំការកៅស៊ូ, សាលាបឋមសិក្សា និងអនុវិទ្យាល័យសាគូរ៉ាមិត្តភាពកម្ពុជា ជប៉ុន, និងវិទ្យាល័យហ៊ុន សែន ឃ្លាំងលើ។

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីការរៀបចំកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ និងការរៀបចំក្របខណ្ឌចំណាយរយៈពេលមធ្យម និងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្ត

ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីការរៀបចំកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ និងការរៀបចំក្របខណ្ឌចំណាយរយៈពេលមធ្យម និងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណុប ហេង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលខេត្តស្តីទី បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំគោលការណ៍ជួលទីតាំងផ្ទៃទឹកសមុទ្រទំហំ ១៥ ០០០ ម៉ែត្រក្រឡា ដើម្បីរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើទឹកសមុទ្រ

នៅរសៀលទី១៦ ខែមករា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលខេត្តស្តីទី បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំគោលការណ៍ជួលទីតាំងផ្ទៃទឹកសមុទ្រទំហំ ១៥ ០០០ ម៉ែត្រក្រឡា ដើម្បីរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើទឹកសមុទ្រ របស់ក្រុមហ៊ុន ឡី សូឡី ម៉ីឡាន អិនធើណេសិនណល ត្រាវែល ឯ.ក ស្ថិតនៅចុងឆ្នេរអូរឈើទាល២ ភូមិ ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំទីតាំងដាក់ពោងការពារសុវត្ថិភាពភ្ញៀវ និងទុកដាក់សម្ភារសម្អាតឆ្នេរ នៅឆ្នេរអូរឈើទាល១

រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំទីតាំងដាក់ពោងការពារសុវត្ថិភាព ភ្ញៀវ និងទុកដាក់សម្ភារសម្អាតឆ្នេរ នៅឆ្នេរអូរឈើទាល១ ក្រុងព្រះសីហនុ ។

សូមអានបន្ត....

លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលាលើកទី១៥ ស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២៥ របស់គណៈឆ្មបកម្ពុជា

ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលាលើកទី១៥ ស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២៥ របស់គណៈឆ្មបកម្ពុជា ដោយមានការចូលរួមពីការិយាល័យក្រុមព្រឹក្សាគណៈឆ្មបទាំង៣៣ មន្ទីរពេទ្យថ្នាក់ជាតិ និងភូមិភាគទាំង៥។

សូមអានបន្ត....