Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះទស្សនកិច្ចសិក្សានៅរោងចក្រផលិតថាមពលបៃតង Green Energy នៅតំបន់ឧស្សាហកម្មជាតិឆាងវ៉ុន

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះទស្សនកិច្ចសិក្សានៅរោងចក្រផលិតថាមពលបៃតង Green Energy នៅតំបន់ឧស្សាហកម្មជាតិឆាងវ៉ុន

នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះទស្សនកិច្ចសិក្សានៅរោងចក្រផលិតថាមពលបៃតង Green Energy នៅតំបន់ឧស្សាហកម្មជាតិឆាងវ៉ុន។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្តព្រះសីហនុ បានស្វែងយល់អំពីការអនុវត្តគោលនយោបាយថាមពលរបស់សាធារណរដ្ឋកូរ៉េ ដែលកំពុងប្រែក្លាយការប្រើប្រាស់ឥន្ធនៈប្រភពថាមពល ទៅជាការប្រើប្រាស់ថាមពលដែលកកើតឡើងវិញ និងថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន។