Home / ព័ត៌មានសន្តិសុខសង្គម / បង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំអូរឧកញ៉ាាហេង ស្រុកព្រៃនប់

បង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំអូរឧកញ៉ាាហេង ស្រុកព្រៃនប់

ស្រុកព្រៃនប់៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយករណីដែលបានប្រព្រឹត្តនៅចំណុច ក្លោងទ្វារវត្តភ្នំពេជ្រ ស្ថិតនៅក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ រួមនឹងវត្ថុតាងដូចខាងក្រោម ៖

១-ឈ្មោះ ម៉ាត់ លីហ្សា ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិអណ្តូងថ្ម សង្កាត់អណ្តូងថ្ម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ មិនពិតប្រាកដ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ១២ (ថ្មី)
អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសំគាល់ខ្លួនលេខៈ គ្មាន

-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.១៩ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទ ០២ គ្រឿង

២-ឈ្មោះ អម ស៊ីណា ភេទប្រុស ឆ្នាំកំណើត ១៩៩៦ ជនជាតិ/សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិព្រៃនប់២ សង្កាត់ព្រៃនប់ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ មិនពិតប្រាកដ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ១១ (ថ្មី)
អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសំគាល់ខ្លួនលេខៈ គ្មាន

-ពីបទៈប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

-វត្ថុតាងចាប់យករួមមាន៖
-ទូរស័ព្ទ ០១ គ្រឿង

ចំពោះករណីខាងលើ កម្លាំងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត
ព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ។ THC

drug-21