ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះទស្សនកិច្ចសិក្សានៅរោងចក្រផលិតថាមពលបៃតង Green Energy នៅតំបន់ឧស្សាហកម្មជាតិឆាងវ៉ុន

នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះទស្សនកិច្ចសិក្សានៅរោងចក្រផលិតថាមពលបៃតង Green Energy នៅតំបន់ឧស្សាហកម្មជាតិឆាងវ៉ុន។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្តព្រះសីហនុ បានស្វែងយល់អំពីការអនុវត្តគោលនយោបាយថាមពលរបស់សាធារណរដ្ឋកូរ៉េ ដែលកំពុងប្រែក្លាយការប្រើប្រាស់ឥន្ធនៈប្រភពថាមពល ទៅជាការប្រើប្រាស់ថាមពលដែលកកើតឡើងវិញ និងថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយប្រតិភូធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)

នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយប្រតិភូធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)។ លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានថ្លែងអំណរគុណ ឯកឧត្តម

សូមអានបន្ត....

ឯកឧត្តម ឆេង សុភ័ក្រ និងលោក មីន កុម្ភៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆេង សុភ័ក្រ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»

សូមអានបន្ត....

ទីក្រុងឆាងវ៉ុន បង្ហាញបំណងបង្កើនកិច្ចសហការក្នុងវិស័យវិនិយោគនៅខេត្តព្រះសីហនុ

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ដឹកនដឹកនាំគណៈប្រតិភូខេត្ត ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ចាង គុមយ៉ុង (Jang Kum-Yung) អភិបាលរងក្រុង ឆាងវ៉ុន នៅសាលាក្រុងឆាងវ៉ុន។

សូមអានបន្ត....

ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុបានចុះធ្វើការណែនាំ ផ្សព្វផ្សាយ ពីសុវត្ថិភាពម្ហូបអាហារ និងវិធានអនាម័យ នៅតាមហាងលក់ដូរ

ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា បានចុះធ្វើការណែនាំ ផ្សព្វផ្សាយ ពីសុវត្ថិភាពម្ហូបអាហារ និងវិធានអនាម័យ នៅតាមហាងលក់ដូរ និងលក់ម្ហូបអាហារនានាដែលមានទីតាំងស្ថិតនៅបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ

សូមអានបន្ត....