ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុបានរៀបចំនូវកិច្ចប្រជុំស្តីពី ការតាមដាន និងត្រួត
ពិនិត្យការអនុវត្តអនុក្រឹត្យ លេខ៥៦ ក្រោមអធិបតីភាពលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការ
អញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី ដែលជាមន្រ្តីរាជការ នៃសាលាខេត្តព្រះសីហនុ ព្រមទាំង មន្រ្តីពាក់ព័ន្ធនានា
ដែលអញ្ជើញមកពីសាលាក្រុង និងសាលាស្រុកទាំងបី នៃខេត្តព្រះសីហនុ។
នៅក្នុងអង្គប្រជុំ បានលើកឡើងនូវចំនុចសំខាន់ៗមកពិភាក្សាទៅលើ២ចំនុចសំខាន់ៗមានដូចតទៅ៖
១.បង្ហាញពីលទ្ធផលការងារអនុវត្តនៃអនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសាឆ្នាំ២០១៦ ដែលរៀបចំដោយ
ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ចាប់ពីខែកក្កដា,សីហា,កញ្ញា ឆ្នាំ២០១៦
២.រៀបចំរបាយការណ៍លំអិតដោយប្រធានការិយាល័យទាំង១៦ ប្រធានអង្គភាពចំណុះសាលាខេត្តព្រះសីហនុ និងក្រុង
ស្រុក។ (រូបភាព រួមជាមួយអត្ថបទដោយ៖ គឹម សម្បត្តិ)