Home / ព័ត៌មានសន្តិសុខសង្គម / បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤

បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤

សង្កាត់លេខ៤៖ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥.៣០ នាទី កម្លាំងអធិការនគរបាល ក្រុងព្រះសីហនុបានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីដែលបានប្រព្រឹត្តនៅចំណុច ក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ រួមនឹងវត្ថុតាងរួមមាន ៖

ឈ្មោះ កល់ វិចិត្រ ហៅក្រៅចិត្ត ភេទប្រុស ឆ្នំាកំណើត ២០០០ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ខណ្ឌមិត្តភាព សង្កាត់២ ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ មិនពិតប្រាកដ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ៦ (ថ្មី)
អត្តសញ្ញាណបណ្ណៈ គ្មាន

-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាង និងសម្ភារៈចាប់យករួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE): ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៩៥ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ: ចំនួន ០១ គ្រឿង។TR

drug%e1%9f%a2