ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យបទបង្ហាញ និងឯកសារពាក់ព័ន្ធរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។

សូមអានបន្ត....

សេចក្តីណែនាំ ស្តីពី ការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១២ឆ្នាំ

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់ ចុះពិនិត្យការសម្អាត អនាម័យបរិស្ថាន នៅរង្វង់មូលព្រះថោងនាងនាគ

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់ ចុះពិនិត្យការសម្អាត អនាម័យបរិស្ថាន នៅរង្វង់មូលព្រះថោងនាងនាគ មានទីតាំងស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម សុខ គាង និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យការឈូសឆាយកាយព្រំ ធ្វើផ្លូវ ដើម្បីធ្វើការសាងសង់ពហុកីឡាជាតិខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យការឈូសឆាយកាយព្រំ ធ្វើផ្លូវ ដើម្បីធ្វើការសាងសង់ពហុកីឡាជាតិខេត្តព្រះសីហនុ មានផ្ទៃដីសរុប ៣៣ហិកតា មានទីតាំងស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ពិធីរត់ភ្លេីងគប់ការប្រកួតកីឡាជាតិលេីកទី៤​ និងកីឡាជាតិជនពិការលេីកទី២​ ឆ្នាំ២០២៤​

ពិធីរត់ភ្លេីងគប់ការប្រកួតកីឡាជាតិលេីកទី៤​ និងកីឡាជាតិជនពិការលេីកទី២​ ឆ្នាំ២០២៤​ #ក្រុងព្រះសីហនុ​ #ខេត្តព្រះសីហនុ ភ្លើងគប់កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំនេះធ្វើឡើងក្រោមមូលបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដោយមានខ្លឹមសារសំខាន់ៗដូចជា “កីឡារស់ក្នុងសន្តិភាព” “ប្រជាជនម្នាក់លេងកីឡា១ប្រភេទសម្រាប់ជីវិត” កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី “កីឡាបៃតង កីឡាស្អាតស្អំ” និង កីឡាគ្មានសារធាតុដូប៉ា-ដូភីង”។ #កីឡារស់ក្នុងសន្តិភាព #កីឡាដើម្បីសុខភាព #ប្រជាជនម្នាក់ជាកីឡាករមួយរូប

សូមអានបន្ត....