ខេត្តព្រះសីហនុ៖ នាព្រឹក ថ្ងៃអាទិត្យទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ រដ្ឋបាលសាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំរវាង
គណៈកម្មាធិកាថ្នាក់ជាតិ ជាមួយថ្នាក់ខេត្ត ស្តីពីការរៀបចំហេដ្ឋារចនា សម្ព័ន្ធក្នុងខេត្ត និងបែងចែកការ ទទួលខុសត្រូវតាម
ជំនាញព្រមទាំងពន្លឿនការរៀបចំទទួលពិធីបុណ្យសមុទ្រជុំទីពីរខាងមុខនេះ ដែលប្រព្រឹត្តទៅថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០១៦
ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ព្រមទាំង ឯកឧត្តម យន្ត មីន
អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញមកពីអង្គភាព ស្ថាប័ននានាក្នុងខេត្ត៕ TR