ខេត្តព្រះសីហនុ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបើកការងារអធិការកិច្ចកិច្ចការរដ្ឋបាល
នគរបាល និងពន្ធនាគារ ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅខេត្តព្រះសីហនុ
ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក គង់ វិតាណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ត មីន
អភិបាល នៃគណៈអភិបាលខេត្ត និងបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សូ ជុងហួរ និងលោកជំទាវ គួច ចន្ថា
សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី អភិបាលស្រុក-ក្រុង និងប្រធាន-អនុប្រធានការិយាល័យ អង្គភាព
ពាក់ព័ន្ធក្នុងខេត្តផងដែរ។
ឯកឧត្តម កុល វីរក្ស បានថ្លែងថា ការចុះអធិការកិច្ចមានគោលបំណង៖
១-ពង្រឹងថ្នាក់ក្រោមជាតិលើគ្រប់វិស័យបែបសុីជម្រៅ
២-ពង្រឹងសមាសភាពរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបំរើសេវាសាធារណៈកាន់តែប្រសើរ ៕ TR