ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។

សូមអានបន្ត....

គម្រោងវិនិយោគ១នៅខេត្តព្រះសីហនុ គ្រោងបន្ថែមមុខសញ្ញាផលិតកម្មពីលើដំណើរការបច្ចុប្បន្ន

នារសៀលថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការ

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ Video Conference

ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

សូមអានបន្ត....

លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា

ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា។ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានជំរាបជូនពីកត្តាភូមិសាស្ត និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានជំរុញខេត្ត

សូមអានបន្ត....

គុណសម្បត្តិសុខភាពធំៗទាំង ៥ ពីការមុជទឹកសមុទ្រ គ្នាយើងភាគច្រើនអត់ដឹង

គុណសម្បត្តិសុខភាពធំៗទាំង ៥ ពីការមុជទឹកសមុទ្រ គ្នាយើងភាគច្រើនអត់ដឹង ! ១- ជួយសុខភាពស្បែក ២- ជួយប្រព័ន្ធភាពស៊ាំ ៣- ជួយសុខភាពផ្លូវចិត្ត និងរស់នៅប្រកបដោយផាសុកភាព ៤- ជួយផ្លូវដង្ហើម ៥- ជួយរក្សាទម្ងន់ ប្រភព៖ hellokrupet

សូមអានបន្ត....