Home / ព័ត៌មានទូទៅ / គម្រោងវិនិយោគ១នៅខេត្តព្រះសីហនុ គ្រោងបន្ថែមមុខសញ្ញាផលិតកម្មពីលើដំណើរការបច្ចុប្បន្ន

គម្រោងវិនិយោគ១នៅខេត្តព្រះសីហនុ គ្រោងបន្ថែមមុខសញ្ញាផលិតកម្មពីលើដំណើរការបច្ចុប្បន្ន

នារសៀលថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាព នៃគម្រោងវិនិយោគដែលបានដាក់ស្នើមក ក.អ.ក។
ជាលទ្ធផល សំណើសុំបន្ថែមមុខសញ្ញាផលិតកម្មពីលើប្រព័ន្ធផលិតកម្មដែលមានស្រាប់នេះ ទទួលបានការគាំទ្រទាំងស្រុងពីអង្គប្រជុំទាំងមូល។