ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូខេត្តជាប់តំបន់ឆ្នេរទាំង៤ បានអញ្ជើញបំពេញទស្សនកិច្ចសិក្សានៅសាល Qianhai Planning Exhibition Hall និង Qianhai Stone Park

នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូខេត្តជាប់តំបន់ឆ្នេរទាំង៤ បានអញ្ជើញបំពេញទស្សនកិច្ចសិក្សានៅសាល Qianhai Planning Exhibition Hall និង Qianhai Stone Park ។ បន្ទាប់ពីបំពេញទស្សនកិច្ចសិក្សារួច ឯកឧត្តមអភិបាល បានអញ្ជើញបន្តជួបប្រជុំជាមួយរដ្ឋបាល FTZ Administration និង ក្រុមហ៊ុន Qianhai Investment Holding Group Co., Ltd. ក្នុងគោលបំណងដើម្បីស្វែងយល់ពីការរៀបចំផែនការ និងវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី Qianhai-Shekou នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមអានបន្ត....

សាមុត សុធារិទ្ធ អភិបាលរងខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យស្ថានភាពការងារវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យស្ថានភាពការងារវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងារវិស័យអប់រំ យុវជន និងកីឡា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន មិត្តភាព។

សូមអានបន្ត....

ពិធីប្រកាសដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព

ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពិធីប្រកាសដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងក្រុមប្រឹក្សាឃុំ សង្កាត់។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចូលរួមអមដំណើរទស្សនកិច្ចសិក្សានៅទីក្រុងស៊ិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចូលរួមអមដំណើរទស្សនកិច្ចសិក្សានៅទីក្រុងស៊ិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ថ្ងៃទី ១៦ – ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកស្អាតរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកស្អាតរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....