ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា។
លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានជំរាបជូនពីកត្តាភូមិសាស្ត និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានជំរុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាមជ្ឈមណ្ឌលកំណើនជាតិ ជាទីផ្សារហិរញ្ញវត្ថុដោយផ្តោតសំខាន់ទៅលើសេវាមួយចំនួន មានដូចជា អបរំ សុខាភិបាល ដើម្បីភ្ជាប់ខេត្តព្រះសីហនុភ្ជាប់ជាមួយនឹងអន្តរជាតិ ហើយយើងមានការងារជាច្រើនផ្សេងទៀតដែលត្រូវធ្វើជាមួយគ្នា ក្នុងការចូលរួមជំរុញការអភិវឌ្ឍខេត្ត និងប្រទេសជាតិរបស់យើងមានការវិវឌ្ឍរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានធ្វើការកោតសរសើរវាយតម្លៃដល់សហគ្រិនវ័យក្មេង ក្នុងការចូលរួមកសាង អភិវឌ្ឍខេត្តព្រះសីហនុ ទាមទារឱ្យមានចំណុចគោលដៅធំៗចំនួន៣ ក្នុងនោះ ១.ការបណ្តុះបណ្តាលពាក់ព័ន្ធវិស័យទេសចរណ៍ ជាវិស័យស្នូលរបស់ខេត្តព្រះសីហនុ ក្នុងការរៀបចំផែនការមេ២០៣៨ ២.ការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ទាក់ទងទៅនឹងវិស័យទេសចរណ៍ និងវិនិយោគ ៣.ទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ ម្យ៉ាងទាក់ទងនិងគោលនយោបាយរបស់ខេត្តព្រះសីហនុ ដើម្បីដោះស្រាយរៀបចំផែនការមេ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះក៏មានសហគ្រិនវ័យក្មេងផងដែរឯកជនចូលរួមផងដែរ ទើបឈានទៅសម្រេចបានតាមផែនការសកម្មភាពការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។
ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា មានប្រសាសនថ្លែងអំណរគុណរដ្ឋបាលខេត្ត បានអនុញ្ញាត្តឱ្យសហគ្រិនវ័យក្មេងចូលជួបសម្តែងការគួសម និងឈ្វេងយល់អំពីបច្ចុប្បន្នភាពនៅខេត្តព្រះសីហនុ សហគ្រិនវ័យក្មេងបានបង្កើតបាន ៩រាជធានី ខេត្ត ហើយសង្ឃឹមថា នៅឆ្នាំ២០២៦ យើងនឹងបើកឱ្យបានទាំង២៥រាជធានី ខេត្ត។ ដោយឡែកនៅខេត្តព្រះសីហនុ សហគ្រិនវ័យក្មេងបានបើកពីរឆ្នាំនៅខេត្តព្រះសីហនុ ដែលមានបុគ្គលិកឆ្នើម ៣៨នាក់ បានចូលរួមសកម្មភាពជាមួយរដ្ឋបាលខេត្ត ទន្ទឹមនោះសហគ្រិនវ័យក្មេងបានធ្វើការបណ្តុះបណ្តាលបានជាច្រើនវគ្គ ក្នុងនោះវគ្គហិរញ្ញវត្ថុ អាជីវកម្ម យើងក៏ចង់ដឹងពីការងារនៅក្នុងវិស័យវិនិយោគ ហើយគោលបំណងសំខាន់នាពេលនេះ គឺចង់ដឹងពីបច្ចុប្បន្នភាពរបស់ខេត្ត ដើម្បីធ្វើការចងក្រងកែសម្រួល ដើម្បីជំរុញការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ សហគ្រិនវ័យក្មេងចង់ឈ្វេងយល់ពីការបើក Pup Street និងវិថីម្ហូបអាហារ ដើម្បីជាការទាក់ទាញលើវិស័យទេសចរណ៍ និងវិនិយោគ។