ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែម។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤

ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយលោក ហ្សៀ ហ្សិនមីន Xia Xinmin អភិបាលរងខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន និងពិសារអាហារសាមគ្គី នៅសណ្ឋាគារឆ្នេរសុខា។

សូមអានបន្ត....

លោក ហ៊ួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំបំពេញកម្រងសំណួររបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ និងធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន

នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំបំពេញកម្រងសំណួររបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ និងធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន ការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តព្រះសីហនុ ជូនក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើករណីសំណើរបស់ក្រុមហ៊ុន ជើងយើង ភីវី-ថេក(ខេមបូឌា) ឯ.ក

រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើករណីសំណើរបស់ក្រុមហ៊ុន ជើងយើង ភីវី-ថេក(ខេមបូឌា) ឯ.ក ស្នើសុំតភ្ជាប់បណ្តាញទឹកស្អាតពីក្រុមហ៊ុន អានកូ វ៉ធើរ សឹបប្លាយ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព និងតំណាងក្រុមហ៊ុន អានកូ វ៉ធើរ សឹបប្លាយ និងក្រុមហ៊ុន JINGYING PV-TECH (CAMBODIA) Co.Ltd។

សូមអានបន្ត....