ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥

ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិក សមាជិការគណៈកម្មាធិការពិគ្រោះយោបល់ក្រុង ស្រុកទាំង៦ របស់ខេត្តព្រះសីហនុ។

សូមអានបន្ត....

សូមកោតសរសើរ និងសូមអរគុណ ដល់ក្រុមការងារ និងក្រុមហ៊ុន KWSM ក្នុងការចូលរួមសម្អាតផ្លូវសាធារណៈក្នុងខេត្តព្រះសីហនុរបស់យើង

សូមកោតសរសើរ និងសូមអរគុណ ដល់ក្រុមការងារ និងក្រុមហ៊ុន KWSM ក្នុងការចូលរួមសម្អាតផ្លូវសាធារណៈក្នុងខេត្តព្រះសីហនុរបស់យើង។ សូមបងប្អូន ចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីសុខភាពសាធារណៈល្អ លើកម្ពស់សោភ័ណភាពខេត្ត និងដើម្បីទាក់ទាញភ្ញៀវទេសចរ។

សូមអានបន្ត....

លោកជំទាវ ឃុន រចនា និងលោក សាមុត សុធារិទ្ធ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងប្រជែង អានអត្ថបទ តែងនិពន្ធ និងស្មូតកំណាព្យ

ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក សាមុត សុធារិទ្ធ អភិបាលស្ដីទី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងប្រជែង អានអត្ថបទ តែងនិពន្ធ និងស្មូតកំណាព្យ ជ្រើសរើសជ័យលាភីលេខ១ ប្រចាំខេត្តទាំងបីវិញ្ញាសា ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលខេត្តស្ដីទី បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សម្រួលចរាចរណ៍ដល់រថយន្ដសំអាតដីតាមបណ្ដោយផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ

នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលខេត្តស្ដីទី បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សម្រួលចរាចរណ៍ដល់រថយន្ដសំអាតដីតាមបណ្ដោយផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ។

សូមអានបន្ត....