ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានរៀបចំវេទិកា «ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ទី២ នៅទីក្រុងហុងកុង ប្រទេសចិន

[English Below] ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានរៀបចំវេទិកា «ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ទី២ នៅទីក្រុងហុងកុង ប្រទេសចិន [ហុងកុង] ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានអញ្ជើញជាវាគ្មិនក្នុង «វេទិកាទាក់ទាញវិនិយោគមកខេត្តព្រះសីហនុ» ដែលបានរៀបចំឡើងនៅទីក្រុងហុងកុង។ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន និងជាអភិបាលរងទទួលបន្ទុកកិច្ចការវិនិយោគក្នុងខេត្ត លោកអភិបាលរង បានលើកឡើងថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីស្វាគមន៍ និងផ្តល់ការថែទាំវិនិយោគដោយមិនគិតទំហំ ឬសញ្ជាតិ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២៤ របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២៤ របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅទីបញ្ជាការសឹករងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម មេបញ្ជាការរងយោធភូមិភាគទី៣ លោកអភិបាលរងក្រុង ប្រធានមន្ទីរ-អង្គភាព មេបញ្ជាការ មេបញ្ជាការរង ពលទាហាន និងកម្មសិក្សាការី។

សូមអានបន្ត....

ឯកឧត្តម សុខ គាង និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការក្រសួងអប់រំ លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកឧកញ៉ា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ចរាចរណ៍ផ្លូវគោក តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវលេខ៧០០ ក្នុងភូមិសាស្ត្រសង្កាត់លេខ១ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលដីធ្លីស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលដីធ្លីស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

សូមអានបន្ត....