នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំបំពេញកម្រងសំណួររបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ និងធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន ការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តព្រះសីហនុ ជូនក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។