ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានអញ្ជើញដឹកនាំតំណាងមន្ទីរអង្គភាពពាក់ព័ន្ធផ្តល់កិច្ចសម្ភាសន៍ប្រមូលធាតុចូលអំពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពនិងមានភាពធន់”

នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានអញ្ជើញដឹកនាំតំណាងមន្ទីរអង្គភាពពាក់ព័ន្ធផ្តល់កិច្ចសម្ភាសន៍ប្រមូលធាតុចូលអំពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពនិងមានភាពធន់” ក្រោមកិច្ចសហការរួមគ្នា​រវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) និងវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGOF)។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងបូកសរុបលើរបាយការណ៍ចងក្រងតំបន់សក្ដានុពលទេសចរណ៍ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគក្នុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងបូកសរុបលើរបាយការណ៍ចងក្រងតំបន់សក្ដានុពលទេសចរណ៍ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងអនុម័តលើគម្រោងស្នើសុំការលើកទឹកចិត្ត

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងអនុម័តលើគម្រោងស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្ត លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានចុះអប់រំផ្សព្វផ្សាយដល់សាលាក្នុងក្រុងកំពង់សោម ចំនួន១សាលារៀន នឹងស្រុកព្រៃនប់ចំនួន៣ សាលារៀន

នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក មីន កុម្ភៈ អភិបាលរងខេត្ត លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានចុះអប់រំផ្សព្វផ្សាយដល់សាលាក្នុងក្រុងកំពង់សោម ចំនួន១សាលារៀន នឹងស្រុកព្រៃនប់ចំនួន៣ សាលារៀន ដេីម្បីលេីកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងផ្សព្វផ្សាយវិធានការចំបាច់នានាចំពោះក្មេងទំនេីង ។ សាលាទាំង៤ ខាងលើរួមមាន៖ អនុវិទ្យាល័យ បិតត្រាំងមិត្តភាពជាំងស៊ូ អនុវិទ្យាល័យ ហ៊ុនសែនអណ្ដូងថ្ម អនុវិទ្យាល័យ សំរុង និងអនុវិទ្យាល័យ ដូងប្រេងតានៃ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងនោះមានភូមិគគីរ ភូមិចំណោតរាម និងភូមិពូធឿង

ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងនោះមានភូមិគគីរ ភូមិចំណោតរាម និងភូមិពូធឿង នៅបរិវេណវត្តគិរីសុខារាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងកំពង់សោម និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....