ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យស្ថានភាពអូរប្រឡាយ និងការស្តារប្រមូលសំរាមដែលស្ទាក់ជាប់ដោយរបាំងសំណាញ់ចេញពីក្នុងអូរស្តេចមឹក ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនកែច្នៃសំរាម ( K Cement)

ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនកែច្នៃសំរាម ( K Cement) ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងក្រុមហ៊ុនកែច្នៃសំរាមប្រទេសកូរ៉េ ATR។

សូមអានបន្ត....

ដើម្បីចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំការប្រគុំតន្ត្រី អមជាមួយការបាញ់កាំជ្រួច

នៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំការប្រគុំតន្ត្រី អមជាមួយការបាញ់កាំជ្រួច ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមអានបន្ត....

រូបភាពក្រុងស្រុក មន្ទីរអង្គភាពនានា ចំណុះរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ថ្ងៃទី៥ សីហា ២០២៤ ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីអបអរសាទរ និងគាំទ្រពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅវេទិការបុណ្យជាតិ ៧មករា

នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីអបអរសាទរ និងគាំទ្រពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុយ៉ាងច្រើនកុះករ។

សូមអានបន្ត....