រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឱ្យបាន ជ្រាបថា នៅវេលាម៉ោង ១៩:០០នាទីយប់ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំ អុជកាំជ្រួចចំនួន ២កន្លែងមានរយៈពេល ៦នាទី នៅឆ្នេរខាងក្រោយសណ្ឋាគារស៊ីហ៊ូ រីស៊ត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ និងឆ្នេរអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រដ៏ មហាសាលសម្រាប់ប្រជាពលរដ្ឋ តកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូលរាប់ពាន់ឆ្នាំតទៅមុខ និង បន្តអនុវត្តគម្រោងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃ។