នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារតាមដាន និងវាយតម្លៃការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ក្រោមអធិបតីភាពឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានទាំង២៥រាជធានីខេត្ត នៅទីស្តីការក្រសួងបរិស្ថាន។គួរបញ្ជាក់ថាតាមរយៈការវាយតម្លៃគុណភាពខ្យល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជា ទទួលបានកម្រិតគុណភាពខ្យល់ ល្អណាស់ ដែលក្នុងនោះខេត្តព្រះសីហនុទទួលបានការចំណាត់ថ្នាក់ «ល្អណាស់» និងមានតម្លៃនិទស្សន៍គុណភាពខ្យល់ស្មើនឹង១៦។
Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ តំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំក្រុមការងារតាមដាន និងវាយតម្លៃការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ