ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម

ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នៅទីស្តីការក្រសួងការងារ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យ លោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុចូលជួបសម្តែងការគួសម

នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យ លោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ថ្ងៃនេះយើងបានជួបពិភាក្សាគ្នា ក៏ប៉ុន្តែ

សូមអានបន្ត....

លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យសណ្ដាប់ធ្នាប់បរិស្ថានអនាម័យបន្ទប់ទឹកសាធារណៈតាមតំបន់ឆ្នេរ

ព្រឹកថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២២ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យសណ្ដាប់ធ្នាប់បរិស្ថានអនាម័យបន្ទប់ទឹកសាធារណៈតាមតំបន់ឆ្នេរដើម្បីចូលរួមឆ្ពោះទៅប្រលងប្រណាំងបន្ទប់ទឹកសាធារណៈកម្ពុជានិងអាស៊ាននៅចុងឆ្នាំ ២០២២ ដើមឆ្នាំ ២០២៣ខាងមុខ។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃនេះរដ្ឋបាលខេត្តក៏ដូចជាមន្ទីរបានចុះអប់រំណែនាំដល់ម្ចាស់ទីតាំងដែលកំពុងនឹងជួលបន្ទប់ទឹកពីរដ្ឋត្រូវរៀបចំឱ្យបានស្អាត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក ម៉ាក ថេយ៍លឺរ៍ ប្រធានអង្គការវីនរ៉ក់អន្តរជាតិនៅកម្ពុជា ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក ម៉ាក ថេយ៍លឺរ៍ ប្រធានអង្គការវីនរ៉ក់អន្តរជាតិនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់ស៊ីជម្រៅអំពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ និងជំរាបជូនគណៈប្រតិភូប្រធានអង្គការវីនរ៉ក់អន្តរជាតិនៅកម្ពុជា ដែលអញ្ជើញស្វែងយល់

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកំពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧

សូមអានបន្ត....