ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តម ជា កុកហុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការរៀបចំបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃក.ប.ស.ឆ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការរៀបចំបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារក.ប.ស.ឆ។

សូមអានបន្ត....

សារាចរណែនាំស្តីពីការអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឱ្យបាន ជ្រាបថា នៅវេលាម៉ោង ១៩:០០នាទីយប់ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំ អុជកាំជ្រួចចំនួន ២កន្លែងមានរយៈពេល ៦នាទី នៅឆ្នេរខាងក្រោយសណ្ឋាគារស៊ីហ៊ូ រីស៊ត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ និងឆ្នេរអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន មានិត

ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន មានិត អគ្គនាយក នៃអគ្គនាយកដ្ឋាន ស្រាវជ្រាវ ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

សូមអានបន្ត....

អបអរសាទរ ខួបលើកទី១៧ ទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា ២០០៧ – ៣១ កក្កដា ២០២៤

វាចានួននាង អបអរសាទរ ខួបលើកទី១៧ ទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា ២០០៧ – ៣១ កក្កដា ២០២៤ សូមទស្សនា និងសណ្ដាប់នូវវាចារបស់ នួននាង ឆ្លើយតបនឹងវីរភាពរបស់មន្ត្រីឧទ្យានុរក្សក្នុងបុព្វហេតុការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិរបស់យើង

សូមអានបន្ត....