Home / ព័ត៌មានទូទៅ / គម្រោងវិនិយោគនៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ៥.៤លានដុល្លារ ទទួលបានការឯកភាពជាគោលការណ៍

គម្រោងវិនិយោគនៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ៥.៤លានដុល្លារ ទទួលបានការឯកភាពជាគោលការណ៍

នាថ្ងៃទី០៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃភាពសមស្រប លក្ខណៈសម្បត្តិ ការព្រួយបារម្ភ និងពិនិត្យលទ្ធភាព នៃគម្រោងវិនិយោគដែលបានដាក់ស្នើមក ក.អ.ក។
ជាលទ្ធផលបឋម សំណើសុំគោលការណ៍វិនិយោគរោងចក្រផលិតគ្រឿងសង្ហារិម ដែលមានទុនវិនិយោគសរុបជាង ៥.៤លានដុល្លារអាមេរិក និងផ្តល់ឱកាសការងារជាង៦០០កន្លែង ទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំទាំងមូល។
*********
An investment project in Preah Sihanouk province with a capital of 5.4 million USD received a verbal approval from CDC
—————————
On November 8, 2024, Mr. Long Dimanche, Vice Governor of Preah Sihanouk Province represented the provincial administration hall to attend a one-window meeting to review and discuss investment proposals from various investors, under the chairmanship of H.E. Chea Vuthy, Secretary-General of the Cambodia Investment Committee of the Council for the Development of Cambodia (CDC), with the participation of representatives of relevant ministries and institutions at the Council for the Development of Cambodia (CDC) office.
The objectives of this meeting is to discuss and assess the suitability, qualifications, feasibility and threats of investment projects that were submitted to the CDC.
As a preliminary result, a furniture manufacturing project with a total capital of 5.4 million USD and some 600 job opportunities received a verbal approval from the committee.