នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃក.ប.ស.ឆ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការរៀបចំបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារក.ប.ស.ឆ។