Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន មានិត

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន មានិត

ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន មានិត អគ្គនាយក នៃអគ្គនាយកដ្ឋាន ស្រាវជ្រាវ ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។