ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ទាន់ ឆាយហួយ ជាមន្ត្រីកិច្ចសន្យាអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ

នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ទាន់ ឆាយហួយ ជាមន្ត្រីកិច្ចសន្យាអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ បានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំលោកស្រី ទុន ឆាយហួយ ឱ្យថែទាំសុខភាពសម្រាប់ខ្លួនយើង និងទារក។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយឧបត្ថម្ភជូនលោកស្រី ទាន់ ឆាយហួយ មានដូចជា ផ្លែឈើម្នាក់០១កន្ត្រក ទឹកដោះគោឆៅ និងថវិកា ២លានរៀល៕

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខ លោកតា នូ ចាន់ សារឿន អាយុ ៧២ឆ្នាំ ត្រូវជាឪពុកបង្កើតលោកស្រី ម៉ាក សំណាង

នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខ លោកតា នូ ចាន់ សារឿន អាយុ ៧២ឆ្នាំ ត្រូវជាឪពុកបង្កើតលោកស្រី ម៉ាក សំណាង នាយករងរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលបោះឆ្នោត សាលាឡាយហ្វ អានឆុង បន្ទប់លេខ០២៩៨ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបន្តនាំយកគ្រឿងចក្រឈូស កាយ ស្តារអូរប្រឡាយសរុបចំនួន ៩ ទីតាំង ក្នុងក្រុងព្រះសីហនុ

ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបន្តនាំយកគ្រឿងចក្រឈូស កាយ ស្តារអូរប្រឡាយសរុបចំនួន ៩ ទីតាំង ក្នុងក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជនលិចដោយជំនន់ទឹកភ្លៀងនៅតំបន់ទំនាបមួយចំនួននៅក្នុងក្រុងព្រះសីហនុ និងដើម្បីរំដោះទឹកដក់លើផ្លូវដែលនាំឱ្យខូចគុណភាពផ្លូវ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមួយកម្រិតបន្ថែមទៀត។

សូមអានបន្ត....