នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខ លោកតា នូ ចាន់ សារឿន អាយុ ៧២ឆ្នាំ ត្រូវជាឪពុកបង្កើតលោកស្រី ម៉ាក សំណាង នាយករងរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយឧបត្ថម្ភជូនលោកតា នូចាន់ សារឿន មានដូចជា ផ្លែឈើម្នាក់០១កន្ត្រក ទឹកដោះគោឆៅ និងថវិកា ២លានរៀល និងសូមជូនពរលោកតា ឆាប់បានជាសះស្បើយនាពេលខាងមុខ។