ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបន្តនាំយកគ្រឿងចក្រឈូស កាយ ស្តារអូរប្រឡាយសរុបចំនួន ៩ ទីតាំង ក្នុងក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជនលិចដោយជំនន់ទឹកភ្លៀងនៅតំបន់ទំនាបមួយចំនួននៅក្នុងក្រុងព្រះសីហនុ និងដើម្បីរំដោះទឹកដក់លើផ្លូវដែលនាំឱ្យខូចគុណភាពផ្លូវ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមួយកម្រិតបន្ថែមទៀត។